|
|
|
ក្រុមអ្នកមានបុណ្យ Barcelona បានខាតដល់ទៅ១២៥លានផោន បន្ទាប់ពីសម្រេចចិត្តលក់ខ្សែបម្រើប្រយុទ្ធ Philippe Coutinho ទៅឲ្យ Aston Villa ។

កាលពីរដូវកាលដោះដូរកីឡាករក្នុងខែមករា Coutinho វ័យ២៩ឆ្នាំបានចូលរួមជាមួយ Villa ក្រោមការដឹកនាំរបស់ Steven Gerrard ជាកីឡាករខ្ចីជើង ជាមួយលក្ខខណ្ឌទិញផ្ដាច់នៅបញ្ចប់រដូវកាល។ គេបានបង្ហាញសមត្ថភាពល្អដោយរកបាន៤គ្រាប់ ក្នុងការលេង១៦ប្រកួតជាមួយ Villa។ កត្តានេះហើយទើបធ្វើឲ្យ Gerrard សម្រេចចិត្តទិញផ្ដាច់យក Coutinho មកតែម្ដង។

គួរបញ្ជាក់ផងដែរថា Barca បានទិញ Coutinho ពី Liverpool កាលពីខែ មករា ឆ្នាំ ២០១៨ ក្នុងតម្លៃខ្លួន១៤២លានផោន។ នេះមានន័យថា ការលក់ Coutinho ទៅឲ្យ Villa ក្លឹប Barcelona ខាតដល់ទៅ១២៥លានផោន៕
ប្រភព ៖ Sky Sport
World Cup Qualifiers Germany VS Slovakia Match ...
អេស្ប៉ាញបានបញ្ជាក់ថា Dean Huijsen បានចាកចេញពីជំរំក្រុមជម្រើសជាតិរបស់ពួកគេ ហើយឥឡូវនេះនឹងត្រលប់ទៅ Real Madrid វិញ។...
យោងតាមលោក Fabrizio Romano ក្រុម Liverpool បានដាក់សំណើរកិច្ចសន្យាដ៏រឹងមាំមួយរួចហើយសម្រាប់ Dominik Szoboszlai។...
Roony Bardghji បានបញ្ជាក់យ៉ាងច្បាស់ថាគាត់មិនមានបំណងចាកចេញពីក្លឹប Barcelona នៅក្នុងទីផ្សារដោះដូរកីឡាករខែមករា ឆ្នាំ2025 នោះទេ។...
Norway បានឡើងទៅលេង FIFA World Cup ឆ្នាំ 2026 ដោយធានាកៅអីរបស់ពួកគេដោយមិនចាញ់ Italy ។...